នៅ ពេល ដែល អ្នក បាន ជួប នឹង នរណា ម្នាក់ ដែល អ្នក មាន អារម្មណ៍ ថា គេ ជា មនុស្ស ម្នាក់ ដ៏ ពិសេស ធ្វើ ឲ្យ អ្នក លួច ស្រលាញ់ (Crush) នោះ អ្នក តែង ចង់ បាន ម្នាក់ នោះ ជា គូ ស្នេហ៍ របស់ អ្នក។ ប៉ុន្តែ ដើម្បី ធ្វើ ឲ្យ មនុស្ស ដែល អ្នក លួច ស្រលាញ់ គេ ស្រលាញ់ អ្នក វិញ តើ អ្នក គួរ ធ្វើ យ៉ាង ណា? ចង់ ដឹង ច្បាស់ សូម មើល វិធីសាស្ត្រ ៩ យ៉ាង ខាង ក្រោម៖
១. កែ ប្រែ ខ្លួន អ្នក ឲ្យ ល្អ បំផុត៖ អ្នក ត្រូវ ធ្វើ ខ្លួន ឲ្យ សមរម្យ ដែល អាច ធ្វើ ឲ្យ គេ លង់ ស្នេហ៍ បាន ដូច ជា ថែ រក្សា ខ្លួន ប្រាណ ឲ្យ បាន ល្អ, ធ្វើ សកម្មភាព អ្វី ល្អៗ កុំ នៅ តែ ក្នុង បន្ទប់ មើល តែ ទូរទស្សន៍ ឬ កុំព្យូទ័រ..។ ជាពិសេស គឺ ត្រូវ ធ្វើ ជា មនុស្ស ល្អ ដោយ មាន ទម្លាប់ ល្អៗ ធ្វើ ឲ្យ គេ ចូល ចិត្ត។
២. ត្រូវ ប្រាកដ ថា គេ ជា មនុស្ស ដ៏ ត្រឹម ត្រូវ៖ អ្នក ត្រូវ តែ ប្រាកដ ក្នុង ចិត្ត ខ្លួន ឯង ថា បុរស ម្នាក់ ឬ នារី ម្នាក់ ដែល អ្នក លួច ស្រលាញ់ ចង់ បាន នោះ គឺ ជា មនុស្ស ដែល អាច រស់ នៅ មាន សេចក្ដី សុខ ជាមួយ គ្នា បាន យូរ អង្វែង ឬ អត់។
៣. ព្យាយាម ស្គាល់ គេ ឲ្យ បាន ច្រើន៖ អ្នក ត្រូវ តែ ស្វែង យល់ ពី មនុស្ស ដែល អ្នក លួច ស្រលាញ់ ឲ្យ បាន ច្រើន បំផុត និង ត្រូវ ដឹង ពី ក្ដី សង្ឃឹម និង គោល បំណង របស់ គេ ក្នុង ជីវិត ផង ដែរ។
៤. ត្រូវ ដឹង ពី ចំណូល ចិត្ត និង ភាព ងប់ងុល របស់ គេ៖ តើ គាត់ ឬ នាង ពេញ ចិត្ត និង មាន ចំណង់ ចំណូល ចិត្ត លើ អ្វី ជាង គេ? បើ អ្នក ដឹង ច្បាស់ អ្នក អាច ធ្វើ អ្វី ទាក់ទង នឹង អ្វី ដែល គេ ចូល ចិត្ត នោះ គេ នឹង មាន អារម្មណ៍ ល្អៗ។
៥. ជួយ លើក ទឹក ចិត្ត ពេល គាត់ ឬ នាង ជួប រឿង មិន ល្អ៖ នៅ ពេល រូប គេ មាន រឿង ពិបាក ចិត្ត ខ្លាំង ហើយ អ្នក អាច ជួយ លើក ទឹក ចិត្ត ជួយ ដោះ ស្រាយ បញ្ហា គេ នឹង ចងចាំ រូប អ្នក និង មាន អារម្មណ៍ ថា អ្នក គឺ ជា មនុស្ស ម្នាក់ សំខាន់ សម្រាប់ គេ។
៦. ជួយ គាត់ ឬ នាង នូវ អ្វី ដែល គេ ចង់ ធ្វើ៖ ជួយ មនុស្ស ដែល អ្នក លួច ស្រលាញ់ ឲ្យ គេ ធ្វើ អ្វីៗ ដែល គេ ស្រលាញ់ និង ទុក ពេល ឲ្យ គេ និង មិន ត្រូវ ជំទាស់ ឬ ចង់ ផ្លាស់ ប្ដូរ អ្វី ដែល គេ ចង់ ធ្វើ ឡើយ។ អ្នក ត្រូវ តែ ជួយ លើក ទឹក ចិត្ត និង ផ្ដល់ ដំបូន្មាន ល្អ ៗដល់ គេ ជានិច្ច។
៧. បង្ហាញ ឲ្យ គេ ឃើញ ថា អ្នក ជា មនុស្ស អស្ចារ្យ៖ បង្ហាញ ពី ជំនាញ អ្វី មួយ ដែល អ្នក ស្រលាញ់ និង ធ្វើ បាន ល្អ បំផុត ឲ្យ គាត់ ឬ នាង បាន ឃើញ ថា អ្នក ជា មនុស្ស ពូកែ និង គួរ ឲ្យ ចាប់ អារម្មណ៍។
៨. ទុក ពេល វេលា ខ្លះ ដល់ គេ៖ អ្នក ត្រូវ យល់ ថា គាត់ ឬ នាង ក៏ ត្រូវ ការ ពេល ផ្ទាល់ ខ្លួន ខ្លះ ដូច្នេះ មិន ត្រូវ ព្យាយាម ក្បែរ គេ ឬ ជួប គេ ញឹកញាប់ ពេក ទេ។ បើ រូប គេ យល់ ថា រូប គេ មាន អារម្មណ៍ ល្អ និង មាន រូប អ្នក ជួយ គាំទ្រ គេ ជានិច្ច នោះ គាត់ ឬ នាង អាច នឹង លង់ ស្នេហ៍ លើ អ្នក។
៩. បង្កើត ជំនឿ ចិត្ត រវាង អ្នក ទាំង ពីរ៖ ជំនឿ ចិត្ត ជា រឿង សំខាន់ បំផុត មួយ ដើម្បី យក ឈ្នះ បេះ ដូង ដែល អ្នក លួច ស្រលាញ់។ អ្នក ត្រូវ ជឿ លើ គេ ហើយ ត្រូវ ធ្វើ ទង្វើ ដែល ធ្វើ ឲ្យ គេ ជឿ ជាក់ លើ អ្នក វិញ។ ឧទាហរណ៍៖ ពេល គាត់ ឬ នាង ប្រាប់ រឿង សំងាត់ អ្វី អ្នក ត្រូវ លាក់ មិន ត្រូវ និយាយ ប្រាប់ អ្នក ផ្សេង ធ្វើ ឲ្យ រូប គេ ខ្មាសគេ ឡើយ បើ ពុំ នោះ ទេ គេ នឹង អស់ ជំនឿ លើ អ្នក៕
ប្រែ សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ wikihow