លោកគឺជា អ្នកវិនិយោគសញ្ជាតិអង់គ្លេសដ៏ជោគជ័យហើយមានការស្រមើស្រមៃខ្ពស់ម្នាក់។ ហើយក៏ជាស្ថាបនិក Virgin Group ដែលមានរហូតដល់ទៅ៤០០ក្រុមហ៊ុន។ លោកមានគំនិតចង់រកស៊ីតាំងតែពីតូចមកម្ល៉េះ ។ ហើយខាងក្រោមនេះជាអ្វីដែលលោកចង់ប្រាប់ដល់អ្នករាល់គ្នាអោយអនុវត្តតាមគាត់ផងដែររួមមាន៖
១) ធ្វើអ្វីៗឲ្យសាមញ្ញ៖ គាត់អាចទទួលបានប្រាក់ចំណូលរហូតដល់ទៅ៤ពាន់លានដុល្លារ។ តើអ្នកគិតថា គាត់ធ្វើការងារអោយស្មុគស្មាញឬ ទើបទទួលបានប្រាក់ច្រើនបែបនេះ? អ្នកត្រូវគិតថាកិច្ចការណាក៏មិនពិបាកសម្រាប់អ្នកដែរ លុះត្រាតែអ្នកមិនចង់ធ្វើ។ ត្រូវចាំថា មិនគួរធ្វើអ្វីៗឲ្យស្មុគស្មាញពេកនោះទេ ពោលគឺត្រូវសម្រួលអារម្មណ៍ និង ព្យាយាមធ្វើអ្វីៗឲ្យសាមញ្ញា ដែលមិនផ្តល់ការស្មុគស្មាញដល់ខ្លួន និង មនុស្សជុំវិញខ្លួន។
២) ត្រូវហ៊ានសាកល្បង៖ មិនចាំបាច់ចំណាយពេលយូរ ក្នុងការគិតពេកនោះទេ។ បើអ្នកមិនធ្វើតាមអ្វីដែលអ្នកកំពុងគិត អ្នកនឹងគ្មានថ្ងៃដឹងពីលទ្ធផលទាំងនោះឡើយ។ សាកល្បងចំពោះគំនិតថ្មីៗរបស់អ្នក ទោះបីបរាជ័យក៏វាគ្មានបញ្ហាធំសម្រាប់អ្នកដែរ ព្រោះវាជាមេរៀនដ៏សំខាន់ដែលពិបាករក។
៣) រៀនធ្វើជាអ្នកដឹកនាំ៖ ជំនាញក្នុងការដឹកនាំនេះ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សណាដែលចង់ជោគជ័យក្នុងជីវិត ជាពិសេសក្នុងមុខជំនួញតែម្តង។ ការដឹកនាំ មិនមែនប្រើអំណាច ដើម្បីដាក់សម្ពាធអ្នកនៅក្រោមបង្គាបនោះទេ ប៉ុន្តែជាការធ្វើឲ្យមនុស្សគ្រប់រូបក្នុងក្រុម អាចធ្វើការងារប្រកបដោយសក្តានុពលខ្ពស់។
៤) មិនត្រូវចុះចាញ់៖ នៅខាងមុខប្រាកដជាមានឧបសគ្គ។ ដើម្បីសម្រេចគោលដៅតើអ្នកគួរដើរទៅមុខឬ ក៏ចង់ឈប់ត្រឹមហ្នឹង? អ្នកជំនួញជោគជ័យគឺតែងតែជម្នះរាល់ឧបសគ្គ រៀនពីភាពបរាជ័យ តស៊ូទៅមុខ និងមិនងាកក្រោយជាដាច់ខាត។
៥) ត្រូវគោរពអ្នកដទៃអោយបានល្អ៖ តើអ្នកអាចឡើងដល់កំពូលបានទេប្រសិនបើអ្នកគ្មានភាពមេត្តាដល់អ្នកដទៃ? លោក Bransonបានបង្ហាញថា៖ «ប្រសិនបើអ្នកមិនគោរពអ្នកដទៃអោយបានល្អទេ វាហាក់ដូចជាអ្នកខ្លួនឯងកំពុងតែដុតបំផ្លាញស្ពានទៅរកភាពជោគជ័យដូច្នេះដែរ៕»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ addicted2success.com
ប្រភព៖ addicted2success.com