មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចអាក្រក់ផ្សេងៗគ្នា ដោយសារតែទម្លាប់របស់ពួកគេរៀងៗខ្លួន។ ប្រសិនបើ អ្នកមិនព្យាយាមផ្លាស់ប្ដូរទម្លាប់អាក្រក់ចេញទេ នោះប្រាកដជា មិនអាចមានភាពត្រចះត្រចង់បានឡើយ ព្រោះទម្លាប់អាក្រក់ តែងរាំងស្ទះដល់ដំណើរឆ្ពោះទៅកាន់ ភាពជោគជ័យរបស់អ្នកជានិច្ច។ ប៉ុន្តែ ការផ្លាស់ប្ដូរទម្លាប់អាក្រក់ គឺមិនមែនជាការងាយនោះទេ។
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលបញ្ជាក់ថា អ្នកមិនអាចផ្លាស់ប្ដូរទម្លាប់អាក្រក់ បានទេ៖
១) គ្មានទំនួលខុសត្រូវ៖
ទំនួលខុសត្រូវគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់រូបក្នុងការធ្វើកិច្ចការអ្វីផ្សេងៗ។ ប៉ុន្តែភាពគ្មានទំនួលខុសត្រូវ គឺពិតជាទម្លាប់ដ៏អាក្រក់មួយដែល ធ្វើឲ្យអ្នកស្គាល់តែបញ្ហាមិនចេះចប់។ ប្រសិនបើអ្នកមិនមានទំនួលខុសត្រូវនោះទេ អ្នកនឹងមិនងាយនឹង ផ្លាស់ប្ដូរទម្លាប់អាក្រក់របស់អ្នកបានឡើយ។

២) ចូលចិត្តតែពន្យារពេល៖
ពេលខ្លះមិនមែនដោយសារតែ បញ្ហាទាំងនោះវាលំបាកដោះស្រាយពេកនោះទេ ប៉ុន្តែគឺដោយសារតែ ការមិនព្រមដោះស្រាយវាឲ្យរហ័ស ដោយការពន្យារពេលទៅថ្ងៃក្រោយវិញ។ ការពន្យារពេលនេះហើយ ដែលនាំឲ្យអ្នកមិនអាចសម្រេច ឬ ដោះស្រាយបញ្ហាបានទាន់ពេល ហើយកាន់តែធ្វើឲ្យវាកាន់តែរីកធំឡើង។

៣) ចូលចិត្តធ្វើអ្វីដែលងាយៗពេក៖
គ្មានសមិទ្ធផលអស្ចារ្យណាមួយអាចកើតឡើង ដោយសារតែសកម្មភាពធម្មតាៗនោះទេ ពោលគឺត្រូវតែកើតចេញពី ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងទើបបាន។ ប្រសិនបើ សមិទ្ធផលអស្ចារ្យងាយនឹងបង្កើតមែន ប្រហែលជាមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានវាអស់ហើយ។ ការចូលចិត្តធ្វើអ្វីដែលងាយៗ តែចង់បានលទ្ធផលធំនោះ គឺជាទម្លាប់អាក្រក់មួយដែល មិនអាចទៅរួច។ ដូច្នេះបើអ្នកនៅតែប្រកាន់គំនិតបែបនេះ ប្រាកដជាគ្មានថ្ងៃអាចផ្លាស់ប្ដូរទម្លាប់អាក្រក់បានឡើយ។

៤) ពឹងលើអ្នកដទៃ៖
វាជារឿងធម្មតាទេ ដែលមនុស្សគ្រប់រូបក្នុងសង្គមតែងពឹងពាក់គ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវពឹងលើអ្នកដទៃគ្រប់បែបយ៉ាងនោះឡើយ ព្រោះបើលទ្ធផលដែលកើតចេញពីដៃរបស់អ្នកដទៃនោះ វាគឺមិនអាចចាត់ទុកជារបស់អ្នកឡើយ។ បើអ្នកនៅតែពឹងទាំងស្រុងលើ អ្នកដទៃ នោះ មានន័យថា អ្នកនឹងនៅតែមានភាពខ្សោយដ៏ធំក្នុងជីវិត ហើយក៏មិនអាចផ្លាស់ប្ដូរទម្លាប់អាក្រក់ៗ ទាំងឡាយបានដែរ៕

ប្រភព៖ www.bizkhmer.com